khmer eng
  • លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៥ព្រឹទ្ធសភា
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ យោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖
    ១-សេចក្តីរាយការណ៍បូកសរុបអំពីព្រឹត្តិការណ៍ទូទៅជុំវិញពិភពលោកប្រចាំឆមាសទី១ ឆ្នាំ២០២២ ដោយឯកឧត្តម សោម សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ។
    -សេចក្តីរាយការណ៍អំពីសភាបណ្តាប្រទេសនានាប្រចាំឆមាសទី១ ឆ្នាំ២០២២ ដោយលោក កុយ ម៉ាឡៃវីរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។
    -សេចក្តីរាយការណ៍ស្តីពីលទ្ធផលការងារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំឆមាសទី១ ឆ្នាំ២០២២ ដោយឯកឧត្តម គឹម សុចិត្រា អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ។
    ២-ការចូលរួមមតិយោបល់របស់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាអង្គប្រជុំ សំនួរ សំណូមពរលើបញ្ហាផ្សេងៗ។
    បូកសរុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការទី៥ព្រឹទ្ធសភា ប្រចាំឆមាសទី១ ឆ្នាំ២០២២។
    ៣-បិទបញ្ជីបូកសរុបថវិកាចំណូល ចំណាយរបស់គណៈកម្មការទី៥ព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
    កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា អគ្គនាយករងនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី